អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១
នាព្រឹថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ ព្រមទាំងលើកទិសដៅការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយ មានការអញ្ជើញចូលរួមចាប់ពីប្រធានការិយាល័យឡើង ចំណុះអគ្គនាយកដ្ឋាន។